ធនាគារ ខេប៊ីប្រាសាក់ គាំទ្រសកម្មភាពសង្គមដោយបរិច្ចាគជូន​កាកបាទក្រហម​កម្ពុជា ក្នុងឆ្នាំ 2026

ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពបានបរិច្ចាគថវិកា​ចំនួន​ 400​ លាន​រៀល​ ជូន​កាកបាទ​ក្រហម​កម្ពុជា ក្នុង​ឱកាស​ពិធី​អបអរ​សាទរ​ខួប​លើក​ 163​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ ​ថ្ងៃ​ទី​ 8​ ខែ​ឧសភា​ ឆ្នាំ​ 2026 និងខួបលើកទី 71 ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោម​មូលបទ​ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»