កាលពីថ្ងៃទី 24 ខែសីហា លោក Hwan Ju Lee ប្រធាននាយកប្រតិបត្តិធនាគារ KB Kookmin Bank បានអញ្ជើញទៅសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាល និងស្តារនីតិសម្បទានៅមន្ទីរពេទ្យ Sejong General Hospital ក្នុងទីក្រុង Bucheon ខេត្ត Gyeonggi ដោយមានការចូលរួមពីលោក Chanjin Lee ទេសាភិបាលនៃសេវាត្រួតពិនិត្យហិរញ្ញវត្ថុ (Financial Supervisory Service – FSS) លោក Byung-Yoon Kim មេបញ្ជាការតំបន់នៃកងទ័ពសង្គ្រោះកូរ៉េ (The Salvation Army Korea Territory) និងកញ្ញា Jia Shin អត្តពលិកជាតិកីឡាស្គីទឹកកក ដែលទទួលបានការឧបត្ថម្ភពី KB Financial Group។
ចាប់តាំងពីឆ្នាំ 2012 មក ធនាគារ KB Kookmin Bank បានអនុវត្ត «គម្រោងគាំទ្រកុមារកម្ពុជាដែលមានជំងឺបេះដូង» ដែលជាគំនិតផ្តួចផ្តើមក្នុងការរួមចំណែកដល់សង្គម ដោយសហការជាមួយសេវាត្រួតពិនិត្យហិរញ្ញវត្ថុ (FSS) និងកងទ័ពសង្គ្រោះកូរ៉េ (The Salvation Army)។ រហូតមកដល់បច្ចុប្បន្ន គម្រោងនេះបានគាំទ្រការវះកាត់សង្គ្រោះជីវិតដល់កុមារចំនួន 113 នាក់។
នៅឆ្នាំ 2014 ធនាគារ KB Kookmin Bank បានបង្កើត «មជ្ឈមណ្ឌលវេជ្ជសាស្ត្របេះដូង KB Kookmin Bank Hebron» នៅក្នុងប្រទេសកម្ពុជា។